តើមូលហេតុអ្វីដែលត្រូវធ្វើការភ្នាល់?

reason-of-betting

មូលហេតុនៃការភ្នាល់

សំនួរៈ ហេតុអ្វីបានជាអ្នកត្រូវធ្វើការភ្នាល់ក្នុងហ្គេមបៀរ?

ដោយសារតែយើងសង្ឃឹមថាការភ្នាល់លើហ្គេមបៀរTexas នឹងទទួលបានផលប្រាក់ចំណេញក្នុងរយៈពេលវែង។

 

នេះគឺជាមូលហេតុតែមួយគត់ដែល ដែលពួកយើងភ្នាល់(ឬក៏តម្លើងការភ្នាល់) នៅក្នុងហ្គេមបៀរ។ វាគឺជារឿងធម្មតា។ក៏ប៉ុន្តែ ការដែលលអាចយល់បានថា ធ្វើយ៉ាងម៉េចទើបអាចរកប្រាក់ចំណេញបានទើបជារឿងដែលពិបាកបន្តិច។

 

ការពិតនោះគឺ មូលហេតុពីរសំខាន់ៗ ដែលធ្វើការភ្នាល់នោះគឺៈ
1.ដើម្បីតម្លៃនៅក្នុងការលេង
2. ដើម្បីលេងរបៀបBluffing

 

នៅក្នុងល្បែងបៀ រាល់ការភ្នាល់ដែលរកបានប្រាក់ចំណេញច្រើន (ឬការបង្កើនតម្លៃភ្នាល់) គឺដោយសារតែហេតុផលមួយក្នុងចំណោមហេតុផលទាំងពីរខាងលើនេះ។ ដើម្បីអាចធ្វើការភ្នាល់បានជោគជ័យ វាចាំបាច់ណាស់ក្នុងការរៀនដើម្បីកំណត់នូវអ្វីដែលបណ្តាលឱ្យអ្នកភ្នាល់ (ឬបង្កើនតម្លៃនៃការភ្នាល់)។ ប៉ុន្តែកុំបារម្ភអី វាមិនពិបាកនោះទេ។


1. ភ្នាល់ដើម្បីតម្លៃនៅក្នុងការលេង

«ហេតុអ្វីបានជាអ្នកចង់ធ្វើការភ្នាល់ដើម្បីតម្លៃ?» 1. គឺអ្នកគិតថាអ្នកមានសន្លឹកបៀរល្អនៅក្នុងដៃ ហើយនៅក្នុងពេលតែមួយនោះ អ្នកគិតថាគូរប្រកួតរបស់អ្នក និងហៅតាមការភ្នាល់របស់អ្នក ទាំងដែលពួកគេមានសន្លឹកបៀរមិនល្អនៅក្នុងដៃ។


2. អ្នកចង់ឱ្យគូរប្រកួតរបស់អ្នក ធ្វើការភ្នាល់តាមចំនួនភ្នាល់របស់លោកអ្នក។

ពួកយើងមិនដឹងថា ពួកយើងមានសន្លឹកបៀរដែលល្អនៅក្នុងដៃល្អជាងគេឬក៏អត់នោះទេ តែវាមិនជាបញ្ហាឡើយ។​ តែអ្វីដែលសំខាន់នោះគឺ នៅពេលដែលយើងធ្វើការភ្នាល់ គឺពួកយើងត្រូវតែមានមូលហេតុដែល អាចឱ្យពួកយើងជឿជាក់បានថា​ សន្លឹកបៀរដែលនៅក្នុងដៃពួកយើងគឺល្អជាងគេ។ តែដើម្បីសន្មត់ថា ពួកយើងមានសន្លេកបៀរដែលល្អជាងគេនៅក្នុងដៃឬអត់ គឺពួកយើងត្រូវជំនាញ ហើយវាប្រហែលជាត្រូវចំណាយពេលវេលា និងត្រូវអនុវត្ត ដើម្បីទទួលបាននូវជំនាញនៅក្នុងការលេងហ្គេមបៀរ។ ប៉ុន្តែចំណុចសំខាន់ គឺនៅពេលដែលអ្នកលេងផ្សេងទៀតដែលមានសន្លឹកផែមួយគូរនៅក្នុងដៃ​តែពួកគេបែរជា ភ្នាល់ទាំងធ្វេសប្រហែសនោះ គឺពួកយើងកំពុងតែអាចរកលុយបានហើយ។ ម្យ៉ាងទៀតយើងក៏មិនដឹងថា គូរប្រកួតរបស់ពួកយើង និងទទួលបានប្រាក់ពីការភ្នាល់ ស្មើរនឹងពួកយើង ឬច្រើនជាងពួកយើងនោះឡើយ។ អ្វីដែលសំខាន់នៅពេលពួកយើងធ្វើការភ្នាល់មួយទៀតនោះ ឱកាសឈ្នះរបស់គូរប្រកួតពួកយើង គឺភាគរយខ្ពស់ឡើយ ហើយលុយជាច្រើនគឺត្រូវបានយកទៅភ្នាល់នៅក្នុងការលេងនៅជុំមួយនោះ។

 

«ឧទាហរណ៏មួយ ពីរបៀបនៃការភ្នាល់ ដើម្បីតម្លៃនៅក្នុងការលេង(តម្លៃនៃការភ្នាល់)»

 

សន្លឹកបៀររបស់ពួកយើង៖A♠K♦
សន្លឹកបៀររបស់គូរប្រកួត៖K♥Q♣
សន្លឹកបៀរដែលបានបើកបង្ហាញនៅលើតុ៖ K♣9♦3♥

 

ឱកាសនៃការឈ្នះរបស់គូរប្រកួតគឺមានអត្រាទាបខ្លាំងណាស់( ១៤ភាគរយនៃអត្រាការឈ្នះ តទល់នឹង ៨៦ភាគរយនៃអត្រាការឈ្នះ)។ ប៉ុន្តែប្រសិនបើយើងការភ្នាល់នៅពេលនេះ ពួកយើងគឺធ្វើការភ្នាល់សម្រាប់តម្លៃ។ ពីព្រោះនៅពេលដែលអ្នកលេងផ្សេងទៀតដែលមានសន្លឹកបៀរនៅក្នុងដៃ ដូចជាKQ បានធ្វើការភ្នាល់តាមដែរនោះ ពួកយើងនឹងទទួលបានលុយហើយ។ នៅក្នុងករណីនេះ ពួកយើងមិនបានដឹងឡើយ​ថាគូរប្រកួតរបស់ពួកគេ មានសន្លឹកKQ ប៉ុន្តែនេះគឺជាឧទាហរណ៍មួយដែលអាចបញ្ជាក់ ពីការភ្នាល់តម្លៃនៅពេលដែលបៀរតបីសន្លឹកត្រូវបានបើកបង្ហាញនៅលើតុ ពីព្រោះយើងមានហេតុផលដើម្បីជឿជាក់ថាយើងមានសន្លឹកបៀរក្នុងដៃដៃល្អបំផុតហើយថាអ្នកដែលមានសន្លឹកបៀរក្នុងដៃដែលខ្សោយជាងយើងនឹងភ្នាល់តាមយើង។ យើងសង្ឃឹមថា គូប្រជែងរបស់យើងនឹងធ្វើការភ្នាល់តាមពយកយើងនៅក្នុងពេលនេះ ព្រោះនេះនឹងធ្វើឱ្យយើងទទួលបានផលចំណេញ។ បើតាមការមើលឃើញរបស់ពួកគេ ពួកគេ​លេង​បាន​ល្អ​ព្រោះពួកគេ​មិន​ខ្ជះខ្ជាយ​លុយ។ ដូច្នេះហើយ យើងក៏ខកខានឱកាសរកលុយដែរ។

Range-of-Equity

3. ការភ្នាល់ដើម្បី bluff

ហេតុអ្វីបានជាអ្នកភ្នាល់ដើម្បីធ្វើការ Bluffing ?

 

1.​អ្នកបានដឹងថា សន្លឹកបៀរដែលនៅក្នុងដៃអ្នកជាបៀរមិនល្អ ប៉ុន្តែអ្នកគិតថា អ្នកអាចឱ្យគូរប្រកួតរបស់អ្នក បោះចោលសន្លឹកបៀរល្អបាន។

2. អ្នកចង់ឱ្យគូរប្រកួតរបស់អ្នក ផ្កាប់បៀរចោលឈប់លេង

 

មិនថាមូលហេតុអ្វីក៏ដោយ អ្នកនឹងអាចគិតថាអ្នកមានសន្លឹកបៀរដែលមិនល្អនៅក្នុងដៃក៏ប៉ុន្តែអ្នកអាចធ្វើឲ្យគូប្រកួតរបស់លោកអ្នកផ្កាប់បៀរឈប់លេងបាន។
ប្រសិនបើពួកគេសម្រេចចិត្តផ្កាប់បៀរឈប់លេងទាំងដែលពួកគេមាន សន្លឹកបៀរដែលមានអត្រានៃការឈ្នះខ្ពស់ជាងសន្លឹកបៀដែលពួកយើងមាន គឺពួកគេគឺបានបង្កើតកំហុសមួយ ហើយពួកយើងគឺជាអ្នកទទួលផលចំណេញពីកំហុសទាំងនោះ ។ ការភ្នាល់បែបលើនេះ គឺត្រូវការជំនាញជាងការភ្នាល់ដោយតម្លៃ ពីព្រោះវាគឺពិបាកក្នុងការជឿជាក់ថា ពួកយើងនឹងអាចធ្វើឲ្យគូប្រកួតរបស់ពួកយើង បង្ហាញនៅសន្លឹកបៀរដែលល្អ។ យ៉ាងណាក៏ដោយ ប្រសិនបើពួកយើងប្រើប្រាស់ជំនាញនេះបានយ៉ាងត្រឹមត្រូវ គឺពួកយើងនៅតែទទួលបានប្រាក់ចំណេញដដែល។

 

ឧទាហរណ៍នៃការភ្នាល់សម្រាប់ការភ្នាល់ bluffing (ភ្នាល់ដើម្បី bluffing): សន្លឹកបៀរដែលពួកយើងមាននៅក្នុងដៃ

 

8♥7♥
សន្លឹកបៀរដែលគូរប្រកួតរបស់យើងមាន

នៅក្នុងដៃ៖ T♣9♦
សន្លឹកបៀរដែលបានបង្ហាញនៅលើតុ៖ A♣T♦4♥K♥

 

គូប្រកួតរបស់ពួកយើងបានសម្រេចចិត្តត្រួតពិនិត្យមើលបៀរនៅលើតុទាំងពីរដង ហើយ មិនធ្វើការភ្នាល់ឡើយ។ នៅក្នុងករណីនេះទោះបីជាពួកយើងដឹងអំពីវិន័យនៃការលេងហ្គេមតិចសាស់ ហើយពួកយើងមិនមានសន្លឹកបៀរល្អនៅក្នុងដៃក៏ដោយ ពួកយើងអាចបង្ខំឲ្យគូរប្រកួតរបស់ពួកយើងផ្កាប់បៀឈប់លេងនៅទីនេះបាន។ ម្យ៉ាងទៀតនៅពេលដែលពួកយើងធ្វើការភ្នាល់គឺពួកយើងកំពុងតែភ្នាល់ដើម្បី Bluff។ ហើយពួកយើងក៏ចង់ឃើញគូប្រកួតរបស់ពួកយើងបោះបង់ចោលសន្លឹកបៀរក្នុងដៃដែលល្អជាងពួកយើង (នៅក្នុងករណីនេះគឺផែមួយគូ) ។ ពួកយើងមិនចង់ឲ្យពួកគេភ្នាល់តាមពួកយើងឡើយ។ដូច្នេះហើយទើបយើងហៅថាវាគឺជាការ Bluff។

 

ដកស្រង់ចេញពីតារាងសមភាព

ត្រូវតែរកឲ្យឃើញថា តើបៀរនៅក្នុងដៃរបស់អ្នកមានសមភាពដែរឬទេ ហើយបន្ទាប់មកអ្នកនឹងដឹងអំពីប្រភេទនៃការភ្នាល់របស់អ្នក ដែលអ្នកកំពុងតែធ្វើ

ប្រសិនបើអ្នកមានសន្លឹកបៀរដែលមានសមភាពល្អជាង 50% នៅក្នុងដៃ អ្នកត្រូវធ្វើការភ្នាល់ដើម្បីតម្លៃ

 

ប្រសិនបើអ្នកមានសន្លឹកបៀរដែលមានសមភាពតិចជាង 50% នៅក្នុងដៃ អ្នកកំពុងធ្វើការភ្នាល់ដើម្បី Bluffing
ត្រូវតែប្រាកដក្នុងចិត្តថាហេតុអ្វីបានជាអ្នកធ្វើការភ្នាល់នេះ

 

តើអ្នកកំពុងតែធ្វើការភ្នាល់ដើម្បីតម្លៃឬក៏ដើម្បី bluffing ?ប្រសិនបើអ្នកមិនអាចឆ្លើយសំណួរនេះយ៉ាងមានភាពជឿជាក់បានទេ អ្នកមិនគួរធ្វើការភ្នាល់(ឬដំឡើងការភ្នាល់នោះឡើយ)នៅពេលចាប់ផ្ដើម។ ការភ្នាល់(ឬដំឡើងការភ្នាល់)ដោយងងឹតងងុល គឺជាការលេងដល់អាក្រក់បំផុត ហើយវាគឺជាចន្លោះប្រហោងដ៏ធំជាងគេនៅក្នុងការលេងហ្គេមរបស់អ្នក ។ មានអ្នកលេងជាច្រើនអ្នកដែលបានបាត់បង់លុយរបស់ពួកគេដោយសារតែពួកគេមិនដឹងអំពីរបៀបនៃការភ្នាល់(ឬដំឡើងការភ្នាល់)ជាមុន។

 

ឧទាហរណ៏
បៀនៅក្នុងដៃរបស់ពួកយើង 22..បៀរនៅក្នុងដៃរបស់គូរប្រកួត៖ មិនដឹង

សន្លឹកបៀរដែលបានបង្ហាញឡើង ​៖A 4 8 K 4

 

នៅក្នុងការលេងនេះ គូប្រកួតរបស់យើងនិងយើងបានឆែកសន្លឹកបៀរនៅរហូតដល់ជុំចុងក្រោយ។ នៅជុំចុងក្រោយហ្នឹងដែរ គូប្រកួតរបស់យើងក៏បានត្រួតពិនិត្យសន្លឹកបៀរដែលបានបង្ហាញនៅលើតុ ម្ដងទៀត ហើយនៅពេលនេះពួកយើងបានសម្រេចចិត្តធ្វើការភ្នាល់។ ក៏ប៉ុន្តែហេតុអ្វី ? តើពួកយើងនៅទទួលបានអ្វីពីការភ្នាល់នៅពេលនេះ? 1. ភ្ភ្នាល់ដើម្បីតម្លៃ? តើពួកយើងចង់ឱ្យអ្នកដែលមានសន្លឹកបៀរដែលអន់ជាងពួកយើងធ្វើការភ្នាល់តាមពួកយើងឬ? កុំឲ្យសោះ

 

2. ដើម្បី bluffing? តើអ្នកចង់ឱ្យអ្នកដទៃដែលមានសន្លឹកបៀរនៅក្នុងដៃ ល្អជាងពួកយើងធ្វើការផ្កាប់បៀរឈប់លេងឬ ? កុំឲ្យសោះ …ដូចជាអ្នកបានឃើញអញ្ចឹងនៅពេលនេះគឺគ្មានហេតុផលណាមួយសម្រាប់ឲ្យពួកយើងធ្វើការភ្នាល់នោះទេ។ ដូច្នេះពួកយើងគួរតែសម្រេចចិត្តត្រួតពិនិត្យសន្លឹកបៀរវិញ ជំនួសឲ្យការភ្នាល់តាមអ្នកដែលមានសន្លឹកវាល្អនៅក្នុងដៃ ហើយនាំឱ្យចាញ់ប្រាក់ជាច្រើននោះទេ។

 

សរុបពីមូលហេតុដែលត្រូវធ្វើភ្នាល់នៅក្នុងហ្គេមបៀរ

 

1.នៅពេលអ្នកគិតថាអ្នកដែលមានសន្លឹកបៀរអន់ជាងអ្នកធ្វើការភ្នាល់តាមតម្លៃដែលអ្នកភ្នាល់ដែរនោះ គឺមានន័យថាអ្នកធ្វើការភ្នាល់ដើម្បីតម្លៃ

 

2. ប្រសិនបើលោកអ្នកអាចគិតថាអ្នកអាចធ្វើឲ្យអ្នកដែលមានសន្លឹកវាល្អនៅក្នុងដៃធ្វើការកាប់បៀរឈប់លេងហើយនោះ វាគឺជាការភ្នាល់ដើម្បី bluffing

 

មុនពេលដែលអ្នកធ្វើការភ្នាល់(ឬដំឡើង)ការភ្នាល់អ្នកត្រូវតែសម្រេចចិត្តឲ្យបានច្បាស់លាស់ថាតើក្នុងចំណោមមូលហេតុទាំងពីរនេះមួយណាជាមូលហេតុដែលអ្នកត្រូវធ្វើការភ្នាល់។
ប្រសិនបើអ្នករកមិនឃើញមូលហេតុដែលនាំឱ្យអ្នកសម្រេចចិត្តធ្វើការភ្នាល់ក្នុងចំណោមមូលហេតុទាំងពីរខាងលើនោះទេ។ចូរអ្នកគិតសារជាថ្មីថាអ្នកគួរតែត្រូវធ្វើការភ្នាល់(ឬដំឡើងការភ្នាល់)ឬអត់ ។ នៅពេលដែលអ្នកធ្វើការភ្នាល់វាគឺពិតជាមានភាពងាយស្រួលក្នុងការស្វែងយល់ពីភាពខុសគ្នារវាងគោលបំណងទាំងពីរខាងលើ។ សម្រេចចិត្តឱ្យបានច្បាស់ ហេតុអ្វីបានជាវាពិបាកសម្រាប់អ្នកនៅក្នុងការភ្នាល់?តើដើម្បីតម្លៃ ឬដើម្បី Bluffing?។ ជាមួយនឹងការអនុវត្តជាច្រើនដងវានឹងមានភាពងាយស្រួលសម្រាប់អ្នក ដូច្នេះហើយឆាប់ៗនេះអ្នកនឹងអាចស្វែងយល់ ហើយអាចរកឃើញអំពីការភ្នាល់ទាំងនេះ កាន់តែល្អជាងមុន។ ដូចបាននិយាយពីមុនមកអញ្ចឹងនៅក្នុងអត្ថបទខាងលើ ក៏នៅមានមូលហេតុទីបីមួយទៀតសម្រាប់ការភ្នាល់ដែលជាធម្មតាវាបានចាប់ផ្ដើមឡើងនៅពេលដែលបៀរបានបើកបង្ហាញចំនួន 3 សន្លឹកនៅលើតុហ្គេម ហើយនៅតែមានការភ្នាល់។ ដែលនេះគឺហៅថាការភ្នាល់ដើម្បីឈ្នះលុយស្លាប់។